នារសៀលថ្ងៃចន្ទ ទី២៩ ខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម បណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (គ.ស.ហ.) នៅសាលពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។
ជំនួបពិភាក្សាការងារនេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ធាតុចូលលើប្រធានបទ “ខឿនការពារជាតិប្រជាជន”ឃុំក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ស្ទឹងត្រែង និងរតនគិរី ជាប់ព្រំដែនឡាវ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន