នាថ្ងៃសៅរ៍ ទី១១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ងី ច័ន្ទ្រផល អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តមសន្តិបណ្ឌិត តេង សាវង្ស សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តមបណ្ឌិត អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកម៉ូតូជូនសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និទ្ទេសA ចំនួន១៥៥នាក់ ឆ្នាំសិក្សា២០២៤-២០២៥ ក្នុងខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤