មន្រ្តីនាយកដ្ឋានព័ត៌មានវិទ្យា ចូលរួមសហការជាមួយសមាគមន៍ អតីតកម្មសិក្សាការីកម្ពុជា និងកូរ៉េហៅកាត់CAMKAA ទៅកាន់សាលាបឋមសិក្សាគៀនជ្រៃក្នុង និងគៀនជ្រៃក្រៅ ដើម្បីជួយសង្គម
នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ មន្រ្តីនាយកដ្ឋានព័ត៌មានវិទ្យា ចូលរួមសហការជាមួយសមាគមន៍ អតីតកម្មសិក្សាការីកម្ពុជា និងកូរ៉េហៅកាត់CAMKAA ទៅកាន់សាលាបឋមសិក្សាគៀនជ្រៃក្នុង និងគៀនជ្រៃក្រៅ ដើម្បីជួយសង្គម និងបង្រៀនដល់សិស្សានុសិស្សក្នុង ការអានសៀវភៅ គំនូរ រួមទាំងអនាម័យក្នុងការរស់នៅហើយបានចែកអំណោយដល់សិស្សានុសិស្សចំនួន១០០ម្នាក់ ព្រមទាំងផ្តល់សំភារៈសិក្សាមួយចំនួន ដល់សាលារៀនទាំងពីរផងដែរ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម។