នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមការងារមកពិនិត្យសកម្មភាពនៃការចិញ្ចឹមត្រីជាច្រើនប្រភេទ និងការចិញ្ចឹមកង្កែប នៅក្នុងតំបន់១០០ហិកតា ស្ថិតនៅភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ព្រមទាំងបានអញ្ជើញពិនិត្យសកម្មភាពក្រុមការងារកាត់សំអាតស្មៅ និងព្រៃនៅតាមបណ្តោយផ្លូវបណ្ឌិត ម៉ុង ឫទ្ធី ប្រវែង១៦គីឡូម៉ែត្រ តភ្ជាប់ពីកំពង់ផែឧកញ៉ាម៉ុង មកដល់ផ្លូវជាតិលេខ៤ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា