នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ព្រឹទ្ធសភា បានអញ្ជេីញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកម្ពុជា ចូលរួមបុណ្យកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមា វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ បានវេរប្រគេនត្រៃចីវរចំនួន២៧ និងបច្ច័យមួយចំនួនផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា