ឯកឧត្តម ងី ច័ន្ទ្រផល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការតាក់តែងសេចក្ដីសម្រេច នៅមហាសន្និបាតលើកទី១៥១ នៃសហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស
នារសៀលថ្ងៃពុធ ទី២២ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា(គណៈកម្មការទី១) ដែលត្រូវបានក្រុមតំណាងភូមិសាស្ត្រនយោបាយអាស៊ី-ប៉ាស៊ីហ្វីជ្រើសតាំងជាតំណាង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការតាក់តែងសេចក្ដីព្រាងសេចក្ដីសម្រេច ដោយបានពិនិត្យនិងផ្ដល់យោបល់រួមជាមួយក្រុមតំណាងភូមិសាស្ត្រនយោបាយដទៃទៀត លើសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី “សកម្មភាពសមាជិកសភាប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង, ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងការគំរាមកំហែងចម្រុះដល់លទ្ធិប្រជាធិបតេយ្យ និងសន្តិសុខមនុស្ស” មុននឹងដាក់ជូនមហាសន្និបាតលើកទី១៥១ នៃសហភាពអន្តរសភាសម្រេច។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ ព្រឹទ្ធសភា