លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញចូលរួមពិធីបើកវេទិកាសន្តិភាពទីក្រុងប៉ារីស លើកទី៨ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង
នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា(គណៈកម្មការទី៦) បានអញ្ជើញអមសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមពិធីបើកវេទិកាសន្តិភាពទីក្រុងបារីស លើកទី៨ (8th Edition of the Paris Peace Forum) នៅក្នុងទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ដោយមានវាគ្មិនជាង៣០០នាក់ និងអ្នកចូលរួមរាប់ពាន់នាក់ ដែលជាថ្នាក់ដឹកនាំមកពីរដ្ឋាភិបាល អង្គការអន្តរជាតិ វិស័យឯកជន សង្គមស៊ីវិល និងគ្រឹះស្ថានសង្គម ដើម្បីជជែកស្វែងរកដំណោះស្រាយសម្រាប់បញ្ហាប្រឈមថ្មីបន្ទាន់ថ្មីបំផុត ក្នុងសម័យបច្ចុប្បន្ន។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា