នាថ្ងៃទី១០ និងទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មមនុស្សធម៌នៃប្រទេសបារាំងប្រចាំនៅកម្ពុជា ចុះទៅពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋឥតយកកម្រៃ នៅក្នុងបរិវេណវត្តសូរិយាពោធិមាស ហៅវត្តក្តីចាស់ ស្ថិតក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដា្ឋន។
ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានមានមតិសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានពាំនាំនូវការសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលមានសម្តេចប្រធាន-ឯកឧត្តម អនុប្រធានទី១ -ឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា និងឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់លើសុខមាលភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌជ្រោយចង្វារ។
ប្រភព៖ ជំនួយការឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា