khmer eng
  • ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ត្រូវធ្វើការងារសង្គម និងត្រូវចេះបកស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅមិត្តបរទេស ឈរលើមូលដ្ឋានភាពត្រឹមត្រូវ និងផលប្រយោជន៍របស់កម្ពុជា
     
    ចែករំលែក ៖

    រសៀលថ្ងៃចន្ទ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខុទ្ទកាល័យឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ និងទិសដៅការងារឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា នៅសាលប្រជុំពិសេស៣ នៃវិមានព្រឹទ្ធសភា ដោយសម្រេចបានលទ្ធផល មានដូចខាងក្រោម៖
    -ការងារនីតិកម្ម៖ បានចូលរួមសិក្សាស្រាវជ្រាវ និងរៀបចំសេចក្តីស្នើច្បាប់វិសោធនកម្មច្បាប់បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបានបញ្ជូនទៅរដ្ឋសភា ព្រមទាំងបានកសាងឯកសារស្រាវជ្រាវពីប្រព័ន្ធជ្រើសតាំងសមាជិកសភាជាន់ខ្ពស់នៅបណ្តាប្រទេសលើពិភពលោកចំនួន ២ ឯកសារ ដែលអាចបោះពុម្ពផ្សព្វផ្សាយឆាប់ៗនាពេលខាងមុខ។
    -ជំរុញផលិតកម្ម និងគាំទ្រផលិតផលខ្មែរ៖ បានជំរុញនិងគាំទ្រផលិតផល «ទឹកដោះចន្ទីខ្មែរ» ដែលជាការស្រាវជ្រាវរបស់វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ដើម្បីជំនួសកង្វះទឹកដោះគោ នៅក្នុងទីផ្សារកម្ពុជា និងគាំទ្រសមាគមកាហ្វេកម្ពុជា នឹងបន្តជំរុញឱ្យបង្កើតសមាគមកាកាវកម្ពុជា នាពេលខាងមុខ ដើម្បីបង្កើនការដាំដុះ ដំណាំដែលមានតម្លៃខ្ពស់នេះ។
    -ជំរុញការអប់រំកុមារ៖ បានបន្តជំរុញការសិក្សាភាសាអង់គ្លេសសម្រាប់កុមារនៅតាមជនបទដាច់ស្រយាល ដោយមានបំពាក់ទូរទស្សន៍ភ្ជាប់អ៊ីនធឺណិត ដើម្បីឱ្យកុមារសិក្សាតាម Online និង YouTube។
    -ការងារសង្គម និងមនុស្សធម៌៖ កម្មវិធីគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យជំងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋ ចែកអំណោយដល់ប្រជាជនភៀសសឹក នៅតាមបណ្តោយព្រំដែន និងតាមខេត្តមួយចំនួន។

    នៅក្នុងស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា មិនត្រឹមតែធ្វើសកម្មភាពមនុស្សធម៌នៅតាមព្រំដែនកម្ពុជា-ថៃ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមពន្យល់បកស្រាយអំពីស្ថានភាពកម្ពុជា-ថៃ ដោយផ្ទាល់ជាមួយមិត្តបរទេស និងប្រយោលតាមបណ្តាញផ្សព្វផ្សាយនានា។

    សម្រាប់ការងារឆ្នាំ២០២៦ ខុទ្ទកាល័យនឹងត្រូវផ្តោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖
    ១-គណនេយ្យភាព៖ មុខងារនីតិកម្ម តំណាង និងតាមដានការអនុត្តច្បាប់។
    ២-ការទូតសភា៖ ចូលរួមវេទិកាជាតិអន្តរជាតិ ធ្វើការជាមួយមិត្តបរទេស និងធ្វើការជាមួយអ្នកកាសែតដើម្បីផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា។
    ៣-អភិវឌ្ឍស្ថាប័ន៖ បន្តកសាងសមត្ថភាពទាំងខ្លួនឯង និងអ្នកជុំវិញខ្លួនឱ្យសិក្សាបានសញ្ញាប័ត្រកាន់តែខ្ពស់ បន្តស្រាវជ្រាវ និងកសាងផលិតផលខ្មែរនៅលើទីផ្សារ និងត្រូវដឹកនាំក្រុមស្រាវជ្រាវសរសេរជាឯកសារស្រាវជ្រាវ ដើម្បីផ្សព្វផ្សាយបន្តសម្រាប់និស្សិត ឬអ្នកស្រាវជ្រាវ។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    សម្រួលខ្លឹមសារ, រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម