khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែរីកចម្រើនដោយពង្រីកទំនាក់ទំនងរវាង ប្រជាជននិងប្រជាជនតាមរយៈជំរុញការអប់រំ ពង្រីកចំនួនទេសចរណ៍ និងទាក់ទាញបន្ថែមនូវការវិនិយោគ
     
    ចែករំលែក ៖

    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកម្មវិធីជប់លៀងដំណាច់ឆ្នាំ២០២៥ របស់សមាគអតីតនិស្សិតខ្មែរមកពីជប៉ុន (JAC) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងអតីតនិស្សិតបញ្ចប់ការសិក្សាមកពីជប៉ុន នាល្ងាចថ្ងៃចន្ទ ទី១ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារ Le Royal Phnom Penh។
    ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តមបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់សមាគមអតីតនិស្សិតខ្មែរសិក្សានៅជប៉ុន ក្នុងចូលរួមលើកកម្ពស់វិស័យអប់រំ ការវិនិយោគ និងការងារសង្គម។ ក្នុងឱកាសនោះដែរ ឯកឧត្តម បានលើកឡើងពីចំណុចសំខាន់ៗចំនួន៣ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលអនាគត៖
    ទី១). ការពង្រឹងភាពជាដៃគូ និងមិត្តភាពក្នុងចំណោមអតីតនិស្សិតខ្មែរសិក្សានៅជប៉ុន និងរវាង ប្រជាជននិងប្រជាជនតាមរយៈជំរុញការអប់រំ ពង្រីកចំនួនទេសចរណ៍ និងទាក់ទាញបន្ថែមនូវការវិនិយោគ។
    ទី២). តួនាទីជប៉ុន កាន់តែសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដោយជប៉ុនតែងចូលរួមជាមួយកម្ពុជា ឆ្លងកាត់រាល់ការលំបាកនាពេលកន្លងមក។ ឯកឧត្តម ក៏បានលើកឡើងអំពីតួនាទីរបស់ ជប៉ុន ក្នុងការជួយសម្របសម្រួលឱ្យមានការគោរពសេចក្ដីប្រកាសរួមសន្តិភាពកម្ពុជា-ថៃ និងជួយជ្រោមជ្រែង ដើម្បីឱ្យរដ្ឋាភិបាលថៃ ដោះលែងទាហានកម្ពុជាទាំង ១៨នាក់ ដែលត្រូវបានទាហានថៃចាប់ខ្លួនក្រោយពីការប្រកាសបទឈប់បាញ់។
    ទី៣). ការពិគ្រោះយោបល់លើបញ្ហាប្រឈមរបស់ពិភពលោក ឯកឧត្តម ក៏បានស្នើឱ្យមានវេទិកាពិគ្រោះយោបល់ ដែលអាចធ្វើឡើងនៅក្នុងកម្រិតណាមួយ រវាងកម្ពុជា និងជប៉ុន លើបញ្ហាប្រឈមរបស់ពិភពលោក និងកិច្ចការអន្តរជាតិ ដើម្បីលើកកម្ពស់ទំនាក់ទំនងយុទ្ធសាស្ត្រយ៉ាងជាប់លាប់រវាងប្រទេសទាំងពីរ។

    ប្រភព​៖​ ខុទ្ទកាល័យ​ឯកឧត្តម​ អនុប្រធាន​ទី២ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ