នាល្ងាចថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រៃថ្នង ឃុំព្រែថ្នង ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់គណៈអ៉ីម៉ាំស្រុកទឹកឈូ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមតាមវិហារ គ្រូបង្រៀនខ្មែរអ៉ិស្លាម និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ព្រមទាំងបានចូលរួមពិសារអាហារសាមគ្គីជាមួយគ្នារផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាកទី៥