ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងពុករលួយ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៥ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នៅអង្គភាពប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។កិច្ចប្រជុំនេះបានដំណើរការប្រចាំខែ ដើម្បី៖១-ឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៤ អាណត្តិទី៤២-ឆ្លងនិងអនុម័តរបាយការណ៍ប្រចាំឆ្នាំ២០២៥៣-របាយការណ៍ ក្នុងខែ របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) និង៤-បញ្ហាផ្សេងៗ។
ប្រភព៖ អង្គភាពប្រឆាំងអំពើពុករលួយ