នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ឯកឧត្តម លីសារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ ស្ថិតនៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ក្រុង ស្រុក គ្រូបង្រៀនខ្មែរអ៉ិស្លាមក្នុងខេត្ត ថ្នាក់ដឹកនាំតាមវិហារអ៉ិស្លាមក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥