






ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងពុករលួយ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី១០ អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន ក.ជ.ប.ព. នៅអង្គភាពប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។
កិច្ចប្រជុំនេះ បានដំណើរការប្រចាំខែ ដើម្បី៖
១-ឆ្លងកំណត់ហេតុកិច្ចប្រជុំលើកទី៩ អាណត្តិទី៤
២-របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)
៣-បញ្ហាផ្សេងៗ។
រូបភាព៖ អង្គភាពប្រឆាំងអំពើពុករលួយ
ខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន