








នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្តីពី «ការត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា»។
កិច្ចប្រជុំនេះក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ប្រមាណ៤០នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា