khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និង លើកទឹកចិត្តរដ្ឋបាលស្រុកដំណាក់ចង្អើរ ក្រុមប្រឹក្សាឃុំពងទឹក និង ក្រុមប្រឹក្សាឃុំអង្កោល ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប នៅសាលាស្រុកដំណាក់ចង្អើរ
     
    ចែករំលែក ៖

    ព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១

    ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ នៃព្រឺទ្ធសភា និង ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ , ឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការទី៨ និង ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និង លើកទឹកចិត្តរដ្ឋបាលស្រុកដំណាក់ចង្អើរ ក្រុមប្រឹក្សាឃុំពងទឹក និង ក្រុមប្រឹក្សាឃុំអង្កោល ក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប នៅសាលាស្រុកដំណាក់ចង្អើរ ។

    ក្នុងឱកាសសំណេះសំណាល ឯកឧត្តម ខៀវ មុត បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចវិបុលសេនាភក្ដីប្រធានព្រឹទ្ធសភា និង ឯកឧត្តមអនុប្រធានព្រឹទ្ធសភា   ព្រមទាំងបានសំដែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចផ្ដល់សេវាលើគ្រប់វិស័យជូនប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុក និង ក្រុមប្រឹក្សាឃុំទាំងពីរ ។ ឯកឧត្តម ក៏បានណែនាំផ្ដាំផ្ញើឲ្យបន្តយកចិត្តទុកដាក់ប្រកបដោយភាពម៉ឺងម៉ាត់ និង ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តច្បាប់ អនុក្រឹត្យ សេចក្ដីសម្រេច សេចក្ដីណែនាំ និង វិធានការនានា របស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធ ប្រឆាំង និង ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាព កុំឲ្យឆ្លងចូលក្នុងសហគមន៍ , អប់រំណែនាំប្រជាពលរដ្ឋឲ្យផ្លាស់ប្ដូរឥរិយាបថរស់នៅ និង ប្រកបរបរតាមគន្លងថ្មី អនុវត្តន៍ជាប់ជាប្រចាំនូវវិធានការ ៣ការពារ និង ៣កុំ  ព្រមទាំងបាននាំយកនូវអំណោយរួមមាន ៖ ម៉ាស់  អាល់កុល សៀវភៅឯកសារច្បាប់ និង ថវិកាមួយចំនួន ឧបត្ថម្ភដល់រដ្ឋបាលស្រុកដំណាក់ចង្អើរ និង ក្រុមប្រឹក្សាឃុំទាំងពីរផងដែរ ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបសម្តែងការគួរសម គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសារធារណរដ្ឋសង្គមនិយមវៀតណាម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅភូមិបាគង
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ អញ្ជើញស្តាប់បទបង្ហាញរបស់អគ្គនាយកដ្ឋានស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ចំនួន២
    thumbnail
     
    សារលិខិតអបអរសាទររបស់ គណៈកម្មការទី៤ ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ប្រាក់ សុខុន ក្នុងឱកាសដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ