ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញទទួលស្វាគមន៍ប្រធានក្រុមមិត្តភាពចិន-កម្ពុជា នៃសភាប្រឹក្សានយោបាយប្រជាជនចិន មកបំពេញទស្សនកិច្ចការងារនៅកម្ពុជា
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅព្រលានយន្តហោះអន្តរជាតិតេជោ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) និងជាសមាជិកក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយសភាប្រឹក្សានយោបាយប្រជាជនចិន អមដំណើរដោយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពិធីការនិងទំនាក់ទំនងអន្តរជាតិ បានអញ្ជើញទទួលស្វាគមន៍ឯកឧត្តម ហ៊ី ពីង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មាធិការការបរទេស និងជាប្រធានក្រុមមិត្តភាពចិន-កម្ពុជា នៃសភាប្រឹក្សានយោបាយប្រជាជនចិន( CPPCC) មកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១២-១៥ ខែឧសភា ឆ្នាំ២០២៦។

សូមជម្រាបថា គណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន នឹងអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ព្រមទាំងអញ្ជើញទស្សនកិច្ចទីកន្លែងសំខាន់ៗមួយចំនួនក្នុងប្រទេសកម្ពុជា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ