khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន អនុ​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី៣ បាន​អញ្ជើញ​សំណេះ​សំណាល​សួរ​សុខ​ទុក្ខ និង​នាំ​យក​អំណោយ​សម្រាប់​ផ្តល់​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក និង​ជួប​ការ​លំបាក ចំនួន ៣០គ្រួសារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយសម្រាប់ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក និងជួបការលំបាក ចំនួន ៣០គ្រួសារ ក្នុងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

    បន្ទាប់ពីស្តាប់ការរាយការណ៍របស់លោកស្រីមេឃុំរួចមក ឯកឧត្តម បានមានប្រសាសន៍ពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ពិសេសសម្តេចវិបុលសេនាភក្តីប្រធានព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ ក៏ដូចជាបងប្អូនក្នុងឃុំទាំងមូល និងបានមានមតិផ្តាំផ្ញើរដល់អាជ្ញាធរ÷
    -ត្រូវបន្តអនុវត្តន៍ និងបង្កើនការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបងប្អូនអាជីវករលក់ដូរ និងក្មួយៗកម្មករ កម្មការិនីរោងចក្រ ត្រូវបន្តអនុវត្តនូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងសម្តេចតេជោនាយករដ្ឋមន្រ្តីនូវវិធានការ ៣កុំ ៣ការពារ និង២ចូលរួម ។
    -អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ចំពោះការស្នាក់នៅ ចំណីអាហារដល់បងប្អូន ដែលកំពុងធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានក្នុងឃុំ។
    -ត្រូវយកចិត្តទុកដាក់បន្ថែមទៀតចំពោះការផ្តល់សេវាសាធារណ:ជូនបងប្អូនក្នុងមូលដ្ឋាន និងត្រូវថែរក្សាសុវត្ថិភាព និងសុខភាពបងប្អូនទាំងអស់គ្នា
    ជាចុងបញ្ចប់ឯកឧត្តមបានជូនពរដល់ក្រុមការងារទាំងអស់ត្រូវថែរក្សាសុវត្ថិភាព និងសុខភាពរបស់ខ្លួនដោយការបរិភោគអាហារអោយបានគ្រប់គ្រាន់ អោយមានសុខភាពល្អជៀសឆ្ងាយពីជំងឺកូវីដ-១៩ ដើម្បីបន្តបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិអោយសម្រេចបានជោគជ័យ បន្ថែមទៀត។
    អំណោយដែលប្រគល់ជូននាពេលនោះរួមមាន ក្នុងមួយគ្រួសារទទួលបាន:
    – អង្ករចំនួន ១បាវ
    – មីចំនួន ១កេស
    -ទឹកសុទ្ធ ១កេស
    – ត្រីខកំប៉ុងចំនួន ១យួរ
    -ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ១យួរ
    – ម៉ាស់ចំនួន ១ប្រអប់
    ដោយឡែក មួយគ្រួសារដែលភរិយាបានទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩ ឯកឧត្តម ក៏បានចូលបុណ្យបន្ថែមចំនួន១០០ដុល្លារផងដែរ ។
    ឯកឧត្តម បានផ្តល់ថវិកាចំនួន ២,០០០ដុល្លារ ជូនលោកស្រីមេឃុំ (១,០០០ដុល្លារសម្រាប់សាងសង់រោងបុណ្យប្រើប្រាស់រួម និង១,០០០ដុល្លារ សម្រាប់ទូទាត់ការចំណាយផ្សេងៗកន្លងមក)។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី១ព្រឹទ្ធភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភូមិទី៥ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅភូមិព្រៃខ្នង ឃុំព្រែខ្នង ស្រុកទឹកឈូ ខេត្តកំពត
    thumbnail
     
    ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ជឹម លាវ បានរៀបចំកិច្ចប្រជុំមន្ត្រីជំនួយការគណៈកម្មការទី១ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា