









នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញបន្តជូនដំណេីរសាសនិកអ៉ិស្លាមចំនួន២០០នាក់ទៀត ទៅបំពេញកាតព្វកិច្ចបុណ្យហាជ្ជីនៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាថ្ងៃទី៧ នៃការចេញដំណើរ សម្រាប់រដូវកាលហាជ្ជី ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន