ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តន៍បន្ត
 
ចែករំលែក ៖

ព្រឹកថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ អមដំណើរដោយឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅអនុវត្តន៍បន្ត។ បន្ទាប់ពីបានស្តាប់របាយការណ៍ ឯកឧត្តម បានថ្លែងកោតសរសើរ និងផ្តល់នូវអនុសាសន៍មួយចំនួនដូចជា ៖
១-ត្រូវចេះប្រែក្លាយការលំបាក ឱ្យទៅជាឱកាស ចុះទៅធ្វើផ្ទាល់ជាមួយប្រជាពលរដ្ឋតាមរយៈការងារសង្គម ដើម្បីពង្រឹងជំនឿមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល
២-ចាត់ចែងជំនួយរបស់រាជរដ្ឋាភិបាល និងសប្បុរសជនឱ្យបានដល់អ្នកខ្វះខាតពិតប្រាកដ
៣-បន្តផ្សព្វផ្សាយ និងអប់រំប្រជាពលរដ្ឋចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាតាមគោលការណ៍ស័្មគ្រចិត្ត
៤-បន្តអនុវត្តន៍គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅរកដំណើរការការបោះឆ្នោតឃុំ-សង្កាត់នាពេលខាងមុខ និង
៥-បន្តគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសម្តេចតេជោនាយករដ្ឋមន្រ្តី នូវវិធានការ ៣កុំ ៣ការពារ និងប្រកាន់ខ្ជាប់ការរស់នៅតាមបែបគន្លងថ្មី៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ