






នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ុក គង់ សមាជិកគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ព្រមជាមួយសប្បុរសជន ជនជាតិកូរ៉េ ឈ្មោះ Young Il Park អញ្ជើញជួបសំណេះសំណាលជាមួយលោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យ នេត យ៉ង់ នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយនាំយកសម្ភារៈសិក្សាមានដូចជា កៅអីចំនួន៣៨ និងកុំព្យូទ័រ ចំនួន២០គ្រឿង ជូនដល់សាលាផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន