




នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ ឯកឧត្តម អុី ឡុង លោកជំទាវ នួម សុភ័ណ ឯកឧត្តម ខេង ស៊ុម អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តបន្ទាយមានជ័យ បានអញ្ជើញអមដំណើរ ឯកឧត្តម កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំយកបច្ច័យ២ ០០០ ០០០រៀល និងអុជធូប ចូលរួមពិធីបុណ្យសពឧបាសក សួង សាវុន អតីតអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងជាអតីតប្រធានក្រុមប្រឹក្សាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អាណត្តិទី២ បានទទួលមរណភាពនៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១០:១០នាទី ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគគាពាត។ ក្នុងកម្មវិធីនេះអញ្ជើញចូលរួមអមដំណើរផងដែរដោយ ឯកឧត្តម ឡាយ គឹមលី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ប្លែក វារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ក្រុមកាងារថ្នាក់ជាតិ ចុះជួយខេត្តយ៉ាងច្រើនកុះករផងដែរ។
សពឧបាសក បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណ ឧបាសក សួង សាវុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា