





នារសៀលថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ង លាងហ៊ួ សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយគ្រួសារសព លោក ប៊ុន សុផាន មេឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលលោកបានទទួលមរណភាពកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ដោយរោគាពាធក្នុងជន្មាយុ៦៦ឆ្នាំ។
សពបានតម្កល់ធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅគេហដ្ឋានសព នៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណ លោក ប៊ុន សុផាន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា