សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ ដែលស្ថិតក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទស្សនកិច្ចអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទើបតែរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ។

ក្នុងឱកាសនោះ សម្តេចតេជោ បានអញ្ជើញទស្សនាប្រព័ន្ធណាត់ជួប នៅបញ្ជរទទួលភ្ញៀវផ្នែកខាងមុខអគារ, ទស្សនាវីដេអូសង្ខេបស្តីពីអគារទីស្នាក់ការកណ្តាលនៃអគ្គនាយកដ្ឋានពន្ធដារ, មជ្ឈមណ្ឌលផ្ទុកទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដារ, ទីតាំងបំពេញការងាររបស់មន្ត្រីពន្ធដារ និងអញ្ជើញពិសាភោជនាហារ និងសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំផងដែរ…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ