ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងជូនលិខិតរំលែកមរណទុក្ខដល់គ្រួសារសពឧបាសក ចាប នី
 
ចែករំលែក ៖

វេលាថ្ងៃត្រង់ថ្ងៃអង្គារ ទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ លោក ស្រេង សុផល អភិបាលក្រុង បានអញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងជូនលិខិតរំលែកមរណទុក្ខដល់គ្រួសារសពឧបាសក ចាប នី នាយកសាលាបឋមសិក្សហ៊ុនសែន សូភី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទទួលមរណភាពកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៦០ឆ្នាំ ដោយរោគាពាធ ដែលបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ អញ្ជើញចូលរួមអមជាមួយមាន លោក លោកស្រី សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង មេបញ្ជាការអង្គភាពចំណុះក្រុងទាំងបី មន្រ្តីរាជការចំណុះសាលាក្រុង ចៅសង្កាត់ សមាជិក្រុមប្រឹក្សាសង្កាត់ និងលោកគ្រូ អ្នកគ្រូ យ៉ាងច្រើនកុះករ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណឧបាសក ចាប នី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ