លោកជំទាវ ម៉ាណ ណាវី អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារ ជូនបងប្អូនជនភៀសសឹក នៅខេត្តបន្ទាយមានជ័យ
 
ចែករំលែក ៖

នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកកញ្ចប់អាហារចំនួន ១៥០០កញ្ចប់ ជូនបងប្អូនជនភៀសសឹក ដែលកំពុងស្នាក់បណ្ដោះអាសន្ន(ផ្ទះអតីតយុទ្ធជន) ក្រោមអធិបតីភាព​ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា។​
ការចែកកញ្ចប់អាហារនេះធ្វើនៅ២ទីតាំង ទីតាំងទី១នៅស្នាក់ការភូមិបន្ទាយមានរិទ្ធិ ឃុំស្លក្រាម ស្រុកស្វាយចេក និងទីតាំងទី២នៅស្នាក់ការភូមិសាមគ្គី ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

ប្រភព​៖ ក្រុមជំនួយការលោក​ជំទាវ ម៉ាណ  ណាវី​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ