


ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងកិច្ចសន្ទនាយុទ្ធសាស្ត្រទីក្រុងភ្នំពេញ : អាស៊ាន និងសណ្តាប់ធ្នាប់ក្នុងតំបន់ ក្នុងយុគសម័យនៃការបែងចែកជាយុទ្ធសាស្ត្រ (The Phnom Penh Strategic Dialogue: ASEAN and Regional Order in an Age of Strategic Fragmentation) ដែលរៀបចំដោយវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព CAMBODIAN INSTITUTE FOR COOPERATION AND PEACE (CICP) ក្រោមការឧបត្ថម្ភពីមូលនិធិ Konrad Adenauer Stiftung។
គោលបំណងនៃកិច្ចសន្ទនានេះ គឺដើម្បីប្រមូលផ្តុំអ្នកបង្កើតគោលនយោបាយជាន់ខ្ពស់ អ្នកការទូត មន្ត្រីយោធា អ្នកបញ្ញវន្ត និងអ្នកអនុវត្តគោលនយោបាយ បានចូលរួមពិភាក្សាឆ្ពោះទៅមុខលើបរិយាកាសយុទ្ធសាស្ត្រ ដែលកំពុង ប្រឈមមុខជាមួយអាស៊ាន និងអាស៊ីអាគ្នេយ៍។ កិច្ចសន្ទនានេះ ក៏បានរំលឹកដល់ការចូលរួមចំណែករបស់វិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ និងសន្តិភាព ចាប់តាំងពីថ្ងៃបង្កើតវិទ្យាស្ថានជាង៣០ឆ្នាំ ក្នុងកិច្ចសន្ទនាថ្នាក់តំបន់ និងការ ចូលរួមក្នុងគោលនយោបាយ។
កិច្ចសន្ទនានេះប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh ៕
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា