



















នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី៤ ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមសរុបចំនួន១,០៨៩នាក់។
ការចុះជួបសំណេះសំណាលនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា និងអង្គបោះឆ្នោត ធានាតម្លាភាព និងជំរុញប្រសិទ្ធភាពការងារនៅមូលដ្ឋាន។
សូមជម្រាបថា នេះជាការចុះមូលដ្ឋានលើកទី១៥ហើយរបស់សម្តេចតេជោ ក្នុងខណៈដែលសម្តេចបានអញ្ជើញចុះជួបផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាននៅតាមបណ្តារាជធានី-ខេត្តជាបន្តបន្ទាប់ ចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង ព្រៃវែង រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ កំពង់ធំ ខេត្តកណ្តាល និងខេត្តសៀមរាប…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន