ឯកឧត្តម ងួន សុខវេង និងឯកឧត្តម ជាម សុផលមករា អញ្ជើញជាគណៈអធិបតី​ និងចូលរួមស្ដាប់និងផ្ដល់អនុសាសន៍ ក្នុងឱកាសសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី «ទំនាក់ទំនងអន្ដរជាតិ» ធ្វើបទបង្ហាញ
 
ចែករំលែក ៖

នារសៀលថ្ងៃទី៨ និងទី១២ ខែមិថុនា ឆ្នាំ២០២៦ នៅសាលវិក្រមភក្ដី១ ក្រោមអធិបតីភាពឯកឧត្តម ងួន សុខវេង អគ្គនាយកនៃអគ្គនាយកដ្ឋានពិធីការ និងទំនាក់ទំនងអន្តរជាតិ និងជាគ្រូឧទ្ទេសនាម និងឯកឧត្តម ជាម សុផលមករា អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងសាធារណៈ អញ្ជើញចូលរួមស្ដាប់ និងផ្ដល់អនុសាសន៍ ក្នុងឱកាសដែលក្រុមទាំង៦ នៃសិក្ខាកាមនៃវគ្គបណ្តុះបណ្តាលស្តីពី «ទំនាក់ទំនងអន្ដរជាតិ» បានធ្វើបទបង្ហាញលើប្រធានបទពិភាក្សាពាក់ព័ន្ធការងារទំនាក់នងអន្តរជាតិ, សារៈសំខាន់នៃគោលនយោបាយការបរទេស, ការទូតរដ្ឋ និងការទូតសភា ក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីការពារផលប្រយោជន៍ស្នូលរបស់កម្ពុជា ក្នុងបរិបទនៃបញ្ហាប្រឈមរបស់កម្ពុជា តំបន់ និងពិភពលោក។

ប្រភព​៖​ នាយកដ្ឋាន​អភិវឌ្ឍន៍ធនធានមនុស្ស​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ