











នារសៀលថ្ងៃចន្ទ ១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មការដឹកនាំ នៃសន្និសីទប្រធានសភានៃអន្តរជាតិ លើកទី២ (ISC-2) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៣ ដើម្បីពិនិត្យពិភាក្សាលើវឌ្ឍនភាព និងការត្រៀមលក្ខណៈរៀបចំសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលព្រឹទ្ធសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ នាពេលខាងមុខនេះ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលភក្តីវិក្រម៣ ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ទីប្រឹក្សា ជំនួយការ ថ្នាក់ដឹកនាំ និងមន្ត្រី នៃគណៈកម្មការដឹកនាំ អនុគណៈកម្មការប្រតិបត្តិ និងលេខាធិការដ្ឋាន សម្រាប់ការរៀបចំសន្និសីទខាងលើ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន