

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខអ៊ំស្រីមេភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលកំពុងមានជំងឺ និងសម្រាកព្យាបាលនៅគេហដ្ឋាន។
ក្នុងឱកាសនោះដែរ ឯកឧត្តម សមាជិកព្រឹទ្ធសភា បានឧបត្ថម្ភថវិកាចំនួន ៣០០.០០០រៀល (បីសែនរៀល) ជូនអ៊ំស្រីមេភូមិ ដើម្បីចូលរួមសម្រាលការលំបាក និងលើកទឹកចិត្តក្នុងអំឡុងពេលសម្រាកព្យាបាលជំងឺ។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន