








នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៤០នាទី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា រួមជាមួយឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការរងព្រឹទ្ធសភា និងតំណាងរដ្ឋបាលខេត្តកណ្តាល បានអញ្ជើញជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដឹកនាំដោយ ឯកឧត្តម Baktiar Najamudin ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ីអញ្ជើញធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសវិញ ដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត។
ការអញ្ជើញជូនដំណើរស្និទ្ធស្នាលនេះ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់ឥណ្ឌូណេស៊ី បានអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) នៅព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ទៅដោយទទួលបានលទ្ធផលផ្លែផ្កា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន