



នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៨:២០នាទី នៅអាកាសយានដ្ឋានអន្តរជាតិតេជោ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការទី៦ព្រឹទ្ធសភា បានអញ្ជើញជូនដំណើរលោកជំទាវ Florence B.AKONOR មន្រ្តីអគ្គរដ្ឋទូតហ្គាណាប្រចាំនៅប្រទេសម៉ាឡេស៉ី (កូឡាំពួរ) ធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅកាន់ប្រទេសវិញ ដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត។
ការអញ្ជើញជូនដំណើរស្និទ្ធស្នាលនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីអគ្គរដ្ឋទូតហ្គាណាប្រចាំនៅប្រទេសម៉ាឡេស៉ី បានអញ្ជើញចូលរួមសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) នៅព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់ទៅដោយទទួលបានលទ្ធផលផ្លែផ្កា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន