សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១
 
ចែករំលែក ៖

សម្តេចប្រធានព្រឹទ្ធសភាអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១
=======
នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធាន ASEP11 បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបើកកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១ (Asia-Europe Parliamentary Partnership (ASEP11) ក្រោមប្រធានបទ “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩” តាមប្រព័ន្ធនិម្មិត (ZOOM)។
ក្នុងឱកាសបើកនៃកិច្ចប្រជុំ ASEP11 នេះ មានការថ្លែងសុន្ទរកថាស្វាគមន៍ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានASEP11។ សុន្ទរកថាដោយលោកជំទាវ Heidi HAUTALA អនុប្រធានសភាអឺរ៉ុប។ សុន្ទរកថាគន្លឹះដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានASEM13 ព្រមទាំងសុន្ទរកថាបើកដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាសហប្រធានASEP11។
កិច្ចប្រជុំ ASEP11 នេះ ប្រព្រឹត្តទៅរយៈពេល ១ថ្ងៃ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាសភា និងតំណាងសភានៅក្នុងតំបន់អាស៊ី និងអឺរ៉ុប និងអង្គការដៃគូជាង៣១ប្រទេស តាមប្រព័ន្ធនិម្មិត។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះក៏មានក្រុមពិភាក្សាលើប្រធានបទសំខាន់ៗ រួមមាន៖ ប្រធានបទស្តីពី បុរេសកម្មសភា ដើម្បីសន្តិភាព សន្តិសុខ និងវិបុលភាពរួម។ ប្រធានបទស្តីពី ការលើកកម្ពស់ការស្តារសេដ្ឋកិច្ចសកលឡើងវិញ ក្នុងសម័យ និងក្រោយវិបត្តិកូវីដ១៩ និងប្រធានបទស្តីពី ការឆ្លើយតបទៅនឹងអន្តរកម្ម នៃសន្តិសុខទឹក ថាមពល និងស្បៀង ក្រោមឥទ្ធិពល នៃការប្រែប្រួលអាកាសធាតុ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។