khmer eng
  • ព្រឹទ្ធសភា រដ្ឋសភា និងកម្មវិធីនុយមេរិច នៃសភាប្រើភាសាបារាំង រៀបចំសិក្ខាសាលាស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ព្រឹទ្ធសភា រដ្ឋសភា និងកម្មវិធីនុយមេរិច នៃសភាប្រើភាសាបារាំង (APF) បានរៀបចំសិក្ខាសាលាស្តីពី ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងសេរីភាពសារព័ត៌មាន ៖ បញ្ហាប្រឈម និងដំណោះស្រាយ? នៅវិមានព្រឹទ្ធសភា។
    សិក្ខាសាលានេះប្រពឹត្តទៅរយៈពេលមួយថ្ងៃកន្លះ គឺថ្ងៃទី៦ និងព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា និងស្ថាប័នសារព័ត៌មានមួយចំនួននៅកម្ពុជាសរុបជាង ១០០នាក់។
    សិក្ខាសាលានេះដំណើរការទៅតាមកម្មវិធីដូចជា៖
    -មតិស្វាគមន៍របស់ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា។
    -បទបង្ហាញអំពីគោលបំណងនៃសិក្ខាសាលា ដោយសអ្នកស្រី Mireille EZA នាយិកាកម្មវិធី Numerque@PF ។
    – សន្ទរកថាបើកសិក្ខសាលាដោយឯកឧត្តកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមសភាជាតិកម្ពុជា នៃសភានិយាយភាសាបារាំង(APF)។
    – បទបង្ហាញរបស់លោក គី សុខលីម សហស្ថាបនិកគេហទំព័រព័ត៌មានថ្មីៗ អំពីព័ត៌មានក្លែងក្លាយ, ព័ត៌មានបំភ្លើស, ការបំពុលព័ត៌មាន៖ ស្ថានភាពនៃការអនុវត្ត និងច្បាប់ នៅក្នុងប្រទេសកម្ពុជា។
    -បទបង្ហាញរបស់លោក Chawki Gaddes ប្រធានសមាគមបារាំង នៃអាជ្ញាធរការពារទិន្នន័យផ្ទាល់ខ្លួន(AFAPDP) អំពីសេរីភាពសាព័ត៌មាន៖ ភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ និងការបង្ហាញអំពីនីតិរដ្ឋ។ សភា និងសមាជិកសភា ក្នុងការប្រឈមព័ត៌មានមិនពិត៖ តើត្រូវឆ្លើយចំពោះបញ្ហានេះយ៉ាងដូចម្តេច?
    -បទបង្ហាញរបស់លោក Emmanuel Dupuy ប្រធានវិទ្យាស្ថានចក្ខុវិស័យ និងសន្តិសុខអឺរ៉ុប(IPSE) អំពីការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៖ ជាការប្រឈមមួយដើម្បីទទួលបាននូវសន្តិភាព និងស្ថេរភាពក្នុងពិភពលោក។ សេរីភាពសាព័ត៌មាន ជាវុិចទ័រសម្រាប់ផលិតព័ត៌មានកលែងក្លាយ ឬជាមធ្បោបាយនៃការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ?
    -សន្ទរកថាបិទកម្មវិធីដោយឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសភាជាតិកម្ពុជាAPF ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សិក្ខាកាមមកពីសភាថៃ ឡាវ និងកម្ពុជា អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីព្រឹទ្ធសភាកម្ពុជា
    thumbnail
     
    សារលិខិតរំលែកទុក្ខ របស់ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ជូន លោក ម៉ែន ខែមវរៈ ព្រមទាំងក្រុមគ្រួសារ
    thumbnail
     
    ឯកឧត្តម ទឹម ផន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង
    thumbnail
     
    លោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាការផ្លាស់ប្តូរព័ត៌មានក្នុងស្ថាប័ន ស្ដីពីអត្រានុកូលដ្ឋាន និងការចុះសំបុត្រកំណើតនៅកម្ពុជា
    thumbnail
     
    គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកឱសថការីឧត្តម យាន អុីស្រេង