khmer eng
  • លោកជំទាវ មាន សំអាន អញ្ជើញអមដំណើរគណៈប្រតិភូសហព័ន្ធនារីវៀតណាម ទស្សនកិច្ចខេត្តកែប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញអមដំណើរគណៈប្រតិភូសហព័ន្ធនារីវៀតណាម ដឹកនាំដោយលោកជំទាវ ហា ធីង៉ា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្ត ជាសមាជិការដ្ឋសភា និងជាប្រធានសហព័ន្ធនារីវៀតណាម ទស្សនាទិដ្ឋភាពនៃការអភិវឌ្ឍន៍នៃតំបន់ឆ្នេរសមុទ្រកែប។
    ក្នុងដំណើរទស្សនា នាឱកាសនោះ ក៏មានការអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅពីថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែប ព្រមទាំងថ្នាក់ដឹកនាំនារីខេត្ត និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋភៀសសឹក និងស្ត្រីមានផ្ទៃពោះ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
    thumbnail
     
    ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រៀបចំពិធីក្រុងពាលីតំឡើងទីសក្ការៈបូជារានទេវតាថ្មីនៃអគារវិមានសាមគ្គីភាពនៃព្រឹទ្ធសភា