khmer eng
  • សមាជិកា សមាជិកព្រឹទ្ធសភា អញ្ជើញចូលរួមសិក្ខាសាលាសភាថ្នាក់តំបន់នៅខេត្តសៀមរាប
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងឯកឧត្តម សួន លន់ សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពីតួនាទីរបស់សភាក្នុងការលើកកម្ពស់ការឆ្លើយតបប្រកបដោយបរិយាប័ន្ន និងចីរភាពចំពោះគ្រោះអាសន្នសុខាភិបាល ករណីសិក្សាអំពីប្រសិទ្ធភាព និងបញ្ហាប្រឈមក្នុងការឆ្លើយតបរបស់ថ្នាក់ជាតិទៅនឹងជំងឺកូរីដ-១៩ ក្រោមអធិបតីភាពលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា-រដ្ឋសភា ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា មជ្ឈមណ្ឌលសភាអាស៊ី ព្រមទាំងភ្ញៀវជាតិ-អន្តរជាតិ មកពីបណ្តាប្រទេសមួយចំនួនដូចជា៖ កម្ពុជា ឡាវ មីយ៉ាម៉ា ហ្វីលីពីន វៀមណាម ថៃ ឥណ្ឌូណេសុី នៅសណ្ឋាគារ Royal Angkor Resort and Spa ខេត្តសៀមរាប និងតាមរយៈប្រព័ន្ធនិម្មិត។

    អង្គសិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃគឺចាប់ពីថ្ងៃទី១០ ដល់ ១១ ខែសីហា ឆ្នាំ២០២២ ក្រោមការរៀបចំឡើងដោយគណៈកម្មការទី៨រដ្ឋសភា សហការជាមួយនឹងមជ្ឈមណ្ឌលសភាអាស៊ី ដែលមានការឡើងថ្លែងសន្ទរកថាស្វាគមន៍ដោយឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ចំណាប់អារម្មណ៍ដោយលោក គឹមយាត ដារ៉ារិទ្ធ នាយកប្រតិបត្តិមជ្ឈមណ្ឌលសភាអាស៊ី និងលោកស្រី វេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា។
    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា ផ្ញើជូន ឯកឧត្តម  Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃទិវាបុណ្យជាតិប្រទេសបារាំង ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥នេះ
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខ របស់ សម្តេចតេជោ ផ្ញើជូន លោកជំទាវ ទេស ថាន និងក្រុមគ្រួសារ ចំពោះមរណភាព ឯកឧត្តម ញ៉ូវ សាឯម ទីប្រឹក្សាសម្ដេចតេជោ ក្នុងនាមប្រធានព្រឹទ្ធសភា និងជាអតីតប្រធានក្រុមប្រឹក្សាខេត្តកំពត នៅថ្ងៃអាទិត្យ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១៧:៣២នាទីល្ងាច ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៤
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ ព្រឹទ្ធសភា