
នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩ៈ០០ នាទី ដល់ម៉ោង១១ៈ៣០ នាទីព្រឹក សមាជិក សមាជិកា ចំនួន១១រូប ថ្នាក់ដឹកនាំ និងមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមស្តាប់បទបង្ហាញរបស់លោកជំទាវ ង្វៀន ទួង វ៉ាន់ អគ្គលេខាធិការអាយប៉ា និងលោកស្រី Putri ប្រធាននាយកដ្ឋានគណៈ កម្មាធិការលេខាធិការដ្ឋានអាយប៉ា អំពីនីតិវិធី និងបទពិសោធន៍ សម្រាប់រៀប ចំមហាសន្និបាតអាយប៉ាលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលបាយ័ន វិមានរដ្ឋសភា។