សិក្ខាសាលា “សហគមន៍ជោគវាសនារួមកម្ពុជាចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី” ប្រព្រឹត្តទៅនៅព្រឹទ្ធសភាកម្ពុជា
 
ចែករំលែក ៖

នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា មានរៀបចំសិក្ខាសាលាស្ដីពី “សហគមន៍ជោគវាសនារួមកម្ពុជាចិន ប្រកៀកស្មាគ្នាឆ្ពោះទៅមុខក្នុងដំណើរថ្មី” ក្នុងទម្រង់នៅទីតាំងផ្ទាល់ និងតាមអនឡាញ។
អង្គសិក្ខាសាលាប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងលោក ឈួយ ឈុនឡាយ ប្រធានការិយាល័យមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា ក្រោមកិច្ចសហការរៀបចំដោយវិទ្យុមិត្តភាពកម្ពុជាចិន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងសមាគមស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ និស្សិត និងអ្នកជំនាញជាច្រើន មកពីខុទ្ធកាល័យនាយករដ្ឋមន្ត្រី អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងពាណិជ្ជកម្ម ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិជាង៨០នាក់។
អង្គសិក្ខាសាលាប្រព្រឹត្តទៅរយៈពេលមួយរសៀល តាមកម្មវិធីដូចខាងក្រោម៖
១-ចំណាប់អារម្មណ៍របស់លោក AN XIAOYU អគ្គនាយកមជ្ឍមណ្ឌលកម្មវិធីភាសាអាស៊ី និងអាហ្វ្រិក នៃអគ្គស្ថាននីយ៍វិទ្យុ និងទូរទស្សន៍មជ្ឈិមចិន តាមប្រព័ន្ធវីដេអូ។
២-វីដេអូសារជូនពររបស់ឯកឧត្តម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា។
៣-ចំណាប់អារម្មណ៍របស់លោក ឈួយ ឈុនឡាយ ប្រធានការិយាល័យមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រចាំកម្ពុជា។
៤-បើកអង្គសិក្ខាសាលាដោយឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា។
៥-ពិធីប្រគល់-ទទួលនិម្មិតរូបនូវសម្ភារអេឡិចត្រូនិចដែលជាជំនួយរបស់មូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ ជូនដល់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។
៦-កម្មវិធីបទបង្ហាញពី៖
-លោកស្រី KONG SIQI ប្រធានវិទ្យុមិត្តភាពកម្ពុជា-ចិន។
-លោក អ៊ុ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន។
-ឯកឧត្តម ដួង វីរ័ត្ន អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ពីប្រទេសចិន។
-លោកស្រី XU XIAOXIA អគ្គនាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិន។
-ឯកឧត្តម កៅ មុយថង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គពញាចក្រីប្រធានរដ្ឋសភា។
៧-របាយការបូកសរុបដោយលោកបណ្ឌិត ជា មុនីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។
៨-ការចាក់បញ្ចាំងវីដេអូរបស់ឯកឧត្តម WANG WETIAN ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
៩-បិទអង្គសិក្ខាសាលារបស់ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ