khmer eng
  • សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ មានសំអាន ប្រធានគណៈកម្មការទី៨ ឯកឧត្តម ឈិត គឹមយាត ប្រធានស្តីទីគណៈកម្មការទី៥ និងឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ (ASEAN Inter-Parliamentary Assembly (AIPA) ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាបន្ន និងភាពធន់របស់អាស៊ាន» ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានមហាសន្តិបាតអន្តរសភាអាស៊ានលើកទី៤៣ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភាបណ្តាប្រទេសសមាជិកអាយប៉ា និងគណៈប្រតិភូ ព្រមទាំងប្រទេសអ្នកសង្កេតការណ៍ជាច្រើនរូប។
    សម័យប្រជុំពេញអង្គលើកទី១នេះ ប្រព្រឹត្តទៅដោយមានរបៀបវារៈគឺ៖
    ១-ប្រកាសតែងតាំងអនុប្រធានមហាសន្និបាតអាយប៉ាលើកទី៤៣។
    ២-ការឧទ្ទេសនាគណៈប្រតិភា។
    ៣-ការពិនិត្យ និងអនុម័ត កម្មវិធីសកម្មភាពសម្រាប់មហាសន្និបាតអាយប៉ាលើកទី៤៣ របៀបវារៈសម្រាប់មហាសន្និបាតលើកទី៤៣ និងសមាភាពគណៈប្រតិភូចូលរួមកិច្ចស្រ្តី សភាវ័យក្មេក និងគណៈកម្មាធិការនានាមហាសន្និបាតអាយប៉ាលើកទី៤៣។
    ៤-សេចក្តីថ្លែងការណ៍របស់ប្រធានគណៈប្រតិភូសមាជិកអាយប៉ា។
    ៥-សេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការរងអាស៊ាន។
    ៦-សេចក្តីថ្លែងការរបស់អគ្គលេខាធិការអាយប៉ា។
    ៧-សេចក្តីថ្លែងការណ៍របស់ប្រធានគណៈប្រតិភូសភាសង្កេតការណ៍។
    ៨-សេចក្តីថ្លែងការណ៍របស់ភ្ញៀវសភាកម្ពុជា និងស្ថាប័នដៃគូរបស់អាយប៉ា។
    សូមជម្រាបថា មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។
    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក