ឯកឧត្តម ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា ទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃការិយាល័យសវនកម្មជាតិប្រទេសស៊ុយអែត (SNAO)
 
ចែករំលែក ៖

នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជាន់ខ្ពស់ នៃការិយាល័យសវនកម្មជាតិប្រទេសស៊ុយអែត (SNAO) ដឹកនាំដោយលោកជំទាវ ហេលីណា លីនប៊ីក (Helena Lindberg) អគ្គសវនករ ដើម្បីស្វែងយល់អំពីតួនាទីរបស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា និងកិច្ចប្រតិបត្តិការរវាងគណៈកម្មការជាមួយអាជ្ញាធរសវនកម្មជាតិ។

ជំនួបពិភាក្សានេះដែរ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូ អាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយឯកឧត្ដមបណ្ឌិត ឡុង អាទិច្ចបូរា អគ្គលេខាធិការ៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ