ឯកឧត្តម ម៉ម ប៊ុននាង អមដំណើរគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិន អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធអាគារសាលប្រជុំ និងបណ្ណាល័យ នៅសាលាបឋមសិក្សាស្វាយធំ
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាស្វាយធំ ខេត្តសៀមរាប ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា អមដំណើរគណៈប្រតិភូសភាប្រឹក្សានយោបាយប្រជាជនចិនដឹកនាំដោយឯកឧត្តម  GAO Yunlong អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការសាលប្រជុំ និងបណ្ណាល័យកម្ពុជា-ចិន មិត្តភក្តិផ្លូវសូត្រ  ដែលជាអំណោយមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ តាមរយៈវេទិកាសម្ព័ន្ធសង្គមស៊ីវិល ដោយមានកាអញ្ជើចូលរួមពីឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ភ្ញៀវជាតិ អន្តរជាតិ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងសិស្សានុសិស្ស យ៉ាងច្រើនកុះក។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។