ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៅព្រឹទ្ធសភាបារាំង
 
ចែករំលែក ៖

នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានលុចសំបួ ព្រឹទ្ធសភាបារាំង ក្នុងឱកាសកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥០ នៃសភាប្រើភាសាបារាំង ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាអនុប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមសភាជាតិកម្ពុជានៃសភាប្រើភាសាបារាំង បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម Gérard LARCHER ប្រធានព្រឹទ្ធសភាបារាំង និងបានបន្តអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ច សង្គមនិងបរិស្ថាន ក្រោមការដឹកនាំដោយលោកស្រីMame Diarra BEYE តំណាងរាស្រ្តសេណេហ្គាល់ និងជាប្រធានគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាននៃសភាប្រើភាសាបារាំង។
អំឡុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា បានថ្លែងអន្តរាគមន៍ អំពីបច្ចុប្បន្នភាពសេដ្ឋកិច្ច សង្គម និងបរិស្ថានសង្គមនៅកម្ពុជា។

ប្រភព៖ នាយកដ្ឋាន​កិច្ច​ការ​ហ្រ្វង់កូហ្វូន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ