








នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឯកឧត្តម សាឡេះ សេន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា លោក សេន សាប៉ិល អភិបាលរងខេត្តកំពត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត ក្រុង ស្រុក គ្រូបង្រៀនខ្មែរអ៉ិស្លាម សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំតាមវិហារ និងប្រជាពលរដ្ឋ ព្រមទាំងចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅភូមិកំពង់ក្រុង ភូមិម៉ាក់ប្រាង្គ ឃុំកំពង់ក្រែង ស្រុកទឹកឈូ ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥