









នាល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម សាឡេះ សេនទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា លោក សេន សាប៉ិល អភិបាលរងខេត្តកំពត ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ក្រុង ស្រុក គ្រូបង្រៀនខ្មែរអ៉ិស្លាម សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំតាមវិហារ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥