គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញចុះទស្សនកិច្ចសិក្សាឈ្វេងយល់នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រែសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ដឹកនាំដោយ ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការ បានអញ្ជើញចុះទស្សនកិច្ចសិក្សាឈ្វេងយល់នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងខេត្តកោះកុង។

ក្នុងឱកាសចុះទស្សនកិច្ចនេះ គណៈប្រតិភូត្រូវបានទទួល និងអមដំណើរដោយ ឯកឧត្តម ជា អូន រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងសហការី ព្រមទាំងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។ គោលបំណងចម្បងនៃទស្សនកិច្ចគឺ៖
សិក្សា និងឈ្វេងយល់៖ ពិនិត្យមើលពីវឌ្ឍនភាពការងារ សកម្មភាពប្រតិបត្តិការ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ។
ពង្រឹងកិច្ចសហប្រតិបត្តិការ៖ ប្រមូលព័ត៌មាន និងទិន្នន័យចាំបាច់ដើម្បីគាំទ្រដល់ការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិល និងសេដ្ឋកិច្ចជាតិឱ្យកាន់តែមានប្រសិទ្ធភាព។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ