



នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានដឹកនាំក្រុមការងារចូលរួមរំលែកមរណទុក្ខ ក្រុមគ្រួសារសពលោកស្រី សុះ ឡាវី អាយុ៦០ឆ្នាំ ត្រូវជាម្តាយលោក សុះ យក្សហ្វើត ដែលជាសមាជិកក្រុមការងារចុះជួយភូមិរកាក្រោមសង្កាត់ សំបួរមាស ក្រុងកំពង់ចាម ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានចូលរួមបុណ្យជាថវិកាចំនួន៥០០.០០០រៀល។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន