ឯកឧត្តម អ៊ុំ សារឹទ្ធ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងកម្មវិធីផែនការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០២២
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងកម្មវិធីផែនការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សឆ្នាំ២០២២ នៅសាលប្រជុំពិសេសខាងក្រោម វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ នៃអគ្គនាយកទាំង៥ អគ្គាធិការ និងមន្ត្រីនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា។


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។