khmer eng
  • ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញចូលរួមចុះពិនិត្យទីតាំងសាងសង់ស្តូបនយោបាយឈ្នះឈ្នះ នៅលើខ្នងភ្នំ២០០ នៅតំបន់ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    នៅថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងឯកឧត្តម នៅ សំ តំណាងរាស្រ្តមណ្ឌលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមជូនដំណើរសម្តេចវិជ័យសេនាទៀ បាញ់ និងឯកឧត្តម គន់ គីម ទេសរដ្នមន្រ្តី និងជាប្រធានគណៈកម្មការសាងសង់ស្តូប ឈ្នះឈ្នះ ចុះពិនិត្យទីតាំងសាងសង់ស្តូបនយោបាយឈ្នះឈ្នះ នៅលើខ្នងភ្នំ២០០ នៅតំបន់ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ក្នុងឧកាសនោះ សម្តេចវិជ័យបានមានមតិសំណេះសំណាលដូចជា ៖
    ១-មគ្គុទេសស្ថាបនិក នយោបាយឈ្នះឈ្នះ គឺសម្តេច តេជោ ហ៊ុន សែន
    ២-សារៈសំខាន់ដែលនាំឱ្យមកសាងសង់ស្តូបនេះនៅលើទីតាំងខ្នងភ្នុំ២០០ នេះ
    ៣-អំពាវនៀវដល់សប្បុរសជនដែលស្រឡាញ់គាំទ្រសន្តិភាព ដើម្បីចូលរួមជាសម្ភារៈ ថវិកាក្នុងការសាងសង់ស្តូបអានុស្សាវរីយ៍នេះឱ្យបានសម្រេចដោយជោគជយ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail