អគ្គលេខាធិការដ្ឋានព្រឹទ្ធសភារៀបចំពិធីផ្សព្វផ្សាយ និងប្រគល់-ទទួលសៀវភៅ ពីមជ្ឈមណ្ឌលវប្បធម៌ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន
 
ចែករំលែក ៖


នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីផ្សព្វផ្សាយ និងប្រគល់-ទទួលសៀវភៅចំនួន ៨មុខវិជ្ជា ជាភាសាខ្មែរ មានចំនួន ៤៨ក្បាល ពីមជ្ឈមណ្ឌលវប្បធម៌ចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្រោមអធិបតីភាពឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា។
ក្នុងឱកាសនោះ លោកបណ្ឌិត ជា មុន្នីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានធ្វើបទបង្ហាញដោយសង្ខេបអំពីសៀវភៅទាំង៨មុខវិជ្ជានោះ រួមមាន៖
១-អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី(ភាគ១)
២-ទឹកដី និងប្រពៃណីអ្នកស្រុកចេនឡា
៣-វប្បធម៌ចិន(សម្ភារប្រើប្រាស់ ជីវភាពប្រចាំថ្ងៃ)
៤-ទស្សនវិជ្ជាខុងជឺ
៥-ប្រវត្តិទំនាក់ទំនងកម្ពុជា-ចិន
៦-ប្រទេសចិនមានលោកប្រធាន ម៉ៅ សេទុង
៧-វប្បធម៌ចិន(អក្សរ និងគំនិត)
៨-សុខភាពល្អអាស្រ័យលើទម្លាប់។
ការផ្សព្វផ្សាយ និងប្រគល់ ទទួលសៀវភៅទាំងអស់នោះ ដើម្បីតម្កល់ទុកក្នុងបណ្ណាល័យព្រឹទ្ធសភា សម្រាប់ទុកជូនមន្ត្រីរាជការ និងសាធារណជន សិក្សាស្រាវជ្រាវ៕


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ